ថ្ងៃទី 22 ខែកុម្ភៈ ចុងក្រោយបង្អស់ ស្តីពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាប្រភេទថ្មី។

ថ្ងៃទី 22 ខែកុម្ភៈ

- ចិនដីគោករាយការណ៍ថាមានករណីឆ្លងវីរុសថ្មីចំនួន ៣៩៧ ករណី ស្លាប់ថ្មី ១០៩ នាក់នៅថ្ងៃទី ២១ ខែកុម្ភៈ។ ក្នុងចំណោមអ្នកឆ្លងថ្មី ៣៦៦ ករណីគឺមកពីខេត្តហ៊ូប៉ី។
- ប្រធានាធិបតី Xi Jinping ផ្ញើលិខិតថ្លែងអំណរគុណដល់លោក Bill Gates សម្រាប់ការគាំទ្ររបស់គាត់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការទប់ស្កាត់វីរុសថ្មីនេះ។
- ប្រទេសចិនប្តូរឈ្មោះជំងឺដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មីទៅជា COVID-19 ដោយទទួលយកចំណងជើងដែលបង្កើតឡើងដោយអង្គការសុខភាពពិភពលោក។
- កូរ៉េខាងត្បូង​បាន​បញ្ជាក់​ពី​ករណី​ឆ្លង COVID-19 ចំនួន ២២៩ នាក់​បន្ថែម​ទៀត​កាលពី​ថ្ងៃ​សៅរ៍ ដែល​បាន​បង្កើន​ចំនួន​អ្នក​ឆ្លង​សរុប​ដល់ ៤៣៣ នាក់​។

ព័ត៌មាន ៤

ពេលវេលាផ្សាយ៖ ២២-កុម្ភៈ-២០២០