ថ្ងៃទី 22 ខែកុម្ភៈ
- ចិនដីគោករាយការណ៍ថាមានករណីឆ្លងវីរុសថ្មីចំនួន ៣៩៧ ករណី ស្លាប់ថ្មី ១០៩ នាក់នៅថ្ងៃទី ២១ ខែកុម្ភៈ។ ក្នុងចំណោមអ្នកឆ្លងថ្មី ៣៦៦ ករណីគឺមកពីខេត្តហ៊ូប៉ី។
- ប្រធានាធិបតី Xi Jinping ផ្ញើលិខិតថ្លែងអំណរគុណដល់លោក Bill Gates សម្រាប់ការគាំទ្ររបស់គាត់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការទប់ស្កាត់វីរុសថ្មីនេះ។
- ប្រទេសចិនប្តូរឈ្មោះជំងឺដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មីទៅជា COVID-19 ដោយទទួលយកចំណងជើងដែលបង្កើតឡើងដោយអង្គការសុខភាពពិភពលោក។
- កូរ៉េខាងត្បូងបានបញ្ជាក់ពីករណីឆ្លង COVID-19 ចំនួន ២២៩ នាក់បន្ថែមទៀតកាលពីថ្ងៃសៅរ៍ ដែលបានបង្កើនចំនួនអ្នកឆ្លងសរុបដល់ ៤៣៣ នាក់។
ពេលវេលាផ្សាយ៖ ២២-កុម្ភៈ-២០២០